Tuesday, November 21, 2017

Business plan, Coffee shop

·   0

អារម្តកថា គោលបំណងនៃការបើកនូវអាជីវកម្មហាងកាហ្វេនេះឡើងព្រោះពូកយើងយល់ថានូវក្នុងពេលបច្ចុប្បន្ននេះអាជីវកម្មកាហ្វេមានភាពពេញនិយមខ្លាំងនូវប៉ុន្មានឆ្នាំចុងក្រោយនេះហើយអ្វីដែលជំរុញឲ្យពូកយើងបើកនូវហាងកាហ្វេនេះឡើងគឺដោយសារការស្រលាញ់ពេញចិត្តនូវអាជីវកម្មមួយនេះជាយួមកហើយទើបពេលនេះមានឪកាសបង្ហាញនូវ Bussines Plan ដែលខ្លូនបានចាំអារម្មណ៏អស់ពេលជាយួមកអោយមិត្តភិត្តមានដឹង។ ទទឺមនឹងនេះយើងខ្ញុំសូមអស់ជាខ្លាំងចំពោះលោកគ្រួដែលបានផ្តល់ឪកាសដល់ក្រុមយើងខ្ញុំបង្ហាញនូវអាជីវកម្មហាងកាហ្វេនេះឡើង។ ជាចុងក្រោយយើងខ្ញុំសូមទទូលយកនៅការវាយតំលៃពីសំណាក់លោកគ្រួក៏ដូចជាមិត្តរួមថ្នាក់ផងដែរ។យើងខ្ញុំនឹងរង់ចាំទទូលយកមកកែសំរូលនូវរាល់ភាពខុសឆ្គង់ទាំងឡាយ៕   លំនាំដើម នៅក្នុងការបើកអាជីវកម្មមួយ គឺអាស្រយ័ទៅលើសេដ្ឋកិច្ចរបស់ប្រទេសដែលអាចជួយដល់អាជីវកម្ម ទទួលបានជោគជយ័ និងដំណើរការដោយពុំមានការរអាក់រអួល ។ ដោយប្រទេសកម្ពុជាយើងកំពុងតែមានការរីកចម្រើន ឡើងលើគ្រប់វិសយ័គួរអោយកត់សំគាល់វាក៏ជាហេតុធ្វើអោយអាជីវកម្មជាច្រើនមានការអភិវឌ្ឍន៍ផងដែរ ។ ដោយឡែកចំពោះវិសយ័ ផលិតផលចំនីអាហារ គឺកំពុងរីកដុះដាលនៅក្នុងទីក្រុងភ្នំពេញដែលជាស្នូលបេះដូងនៃប្រទេស ។ យោងតាមការសិក្សាស្រាវជ្រាវយើងខ្ញុំសូមលើកយកនូវគំរោងបើកអាជីវកម្មធុនតូចមួយគឺ ហាងកាហេ្វ ដែលជាប្រភេទហាងដែលពេញនិយមសំរាប់ទាំង ភ្ញៀវជាតិ និង អន្តរជាតិ បូករួមមាន មនុស្សវ័យកណ្តាល ចាស់ ឬ ក្មេងៗដែលមានតួនាទី ជាសិស្ស និស្សិត អ្នកធ្វើការ អ្នកជំនួញជាដើម។ យើងខ្ញុំយល់ឃើញថាការបើកអាជីវកម្មហាងកាហ្វេនេះ៖ -អាចជាអាជីពប្រចាំជីវិត -ទទួលបានប្រាក់ចំនេញ -ផ្តល់ឪកាសការងាដល់ប្រជាជន ពិសេសក្នុងសុ្រក -ចូលរួមចំណែកបម្រើដល់សេដ្ឋកិច្ចសង្គម ដើម្បីទទួលបានជោគជយ័យើងត្រូវរៀបចំផែនការអោយបានច្បាស់លាស់ដើម្បីជៀសវាងពេលចាប់ផ្តើមដំណើរការ ឬ ពេលកំពុងដំណើរការយើងជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ ការគ្រប់គ្រង និងបញ្ហាផ្សេងៗទៀតជាដើម។ ស្របពេលជាមួយគ្នានេះដែរ ដើម្បីអោយអាជីវកម្មយើងខ្ញុំទទួលបានជោគជយ័យើងខ្ញុំបានរៀបចំផែនការអាជីវកម្ម ដោយផ្អែកទៅលើបញ្ហាសំខាន់ៗ ដូចជា៖ -ផែនការហិរញ្ញវត្ថុ -ការឆ្លុះបញ្ចំងអំពីភាពខ្លាំងរបស់អង្គភាពអាជីវកម្ម -វិធីសាស្រ្តនៃការគ្រប់គ្រង និងការជ្រើសរើសបុគ្គលិក -វិធីសាស្រ្តនៃការទាក់ទាញអតិថិជន និងការប្រកួតប្រជែង -បញ្ហាផលិតផល នឹងសេវាកម្ម -ការរៀបរាប់អំពីផែនការនៃដំណើរការ -វិធីសាស្ត្រនៃការកំណត់តម្លៃ គោលបំណង់នៃការស្រាវជ្រាវ គោលបំណង់ក្នុងការសិក្សាស្រាវជ្រាវរបស់យើងខ្ញុំ គឺចង់ឲ្យដឹងកាន់តែច្បាស់ និងស៊ីជំរៅ ទៅលើផែនការអាជីវកម្មថ្មីដ៏ដូចជាវិធីសាស្រ្តក្នុងការឈានចូលទីផ្សារលើកដំបូង។ មួយវិញទៀត ក្រុមយើងខ្ញុំក៏ចង់បង្កើនចំនេះដឹង និង គំនិតថ្មីៗ ហើយសិក្សាទៅលើវិធានបទ នៅក្នុងមេរៀសហគ្រិនភាពនេះផងដែរ។ នេះជាមូលហេតុចំបង់ដែលធ្វើឲ្យក្រុមយើងខ្ញុំយកចិត្តទុកដាក់ ក្នុងការបង្កើតផែនការអាជីវកម្មមួយនេះ ។ SWOT គោលបំណង់នៃការវិភាគ SWOTគឺដើម្បីកំណត់បង្ហាញសំខាន់ៗនៅក្នុងស្ថានភាពមួយដែលដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការទទួលបានភាពជោគជ័យនៅក្នុងអាជីវកម្ម។ SWOTគឺជានីតិសាស្រ្តសម្រាបការពណ៏នាមុខជំនួយរបស់យើងនៅក្នុងលក្ខណៈនៃកត្តាទាំងនោះដែលផ្ដលការប៉ះពាល់ដល់អាជីវកម្ម។ ចំពោះការវិភាគ SWOTយើងបានលើកឡើងនៅចំណុចធំ៤គឺ៖  ភាពខ្លាំង • ទីតាំងមានលក្ខណៈងាយស្រូលស្វែងរក • កាហ្វេដែលយើងលក់មានគុណភាពខ្ពស់ស្របតាមស្ដង់ដា • បុគ្គលិកមានលក្ខណៈរូសរាយរាក់ទាក់ • ទីធ្លាខាងក្នុងមានផាសុខភាពចំពោះអតិថិជន • សេវាកម្មផ្ដោតទៅលើអតិថិជនជាធំ  ភាពខ្សោយ • ធនធាននូវមានកំរិត • ខ្វះជំនាញនៅក្នុងការគ្រប់គ្រង់បុគ្គលិក • កេ្ករ៏ឈ្មោះពុំទានមានភាពល្បីល្បាញ • ការព្វផ្សាយពុំទានមានភាពទូលំទូលាយ • Space នៅក្នុងការរក្សាយាន្តយន្តមានលក្ខណៈតូច • ពុំទានមានសាខាច្រើនសំរាប់ឲ្យអតិថិជនធ្វើការងាយស្រួលស្វែងរក • មានដៃគូប្រគូតប្រជែងច្រើន  ឪកាស • ជាឪកាសដែលមុខជំនួយអាចទទួលបានភាពជោគជ័យ • អាចទទូលបានកេ្ករ៏ឈ្មោះល្បី • អាចទទូលបានប្រាក់ចំណេញច្រើន • ទាក់ទាញអតិថិជនបានឆាប់រហ័ស • មានឪកាសនៅក្នុងការពង្រីកសាខា  ការគំរាមកំហែង • កត្តានយោបាយនិងសេដ្ឋកិច្ច • កត្តានៃរស់ជាតិកាហ្វេ • ផលិតផលនាំចូលថ្មីដែលអតិថិជនពុំទានស្គាល់ • ជាអាជីវកម្មថ្មី • កត្តាបច្ចេកវិទ្យា • មានហាងកាហ្វេនៅជុំវិញច្រើន ផែនការអាជីវកម្ម ហាង Coffee House I. សេចក្តីផ្តើមអំពីអាជីវកម្ម 1. ឈ្មោះអាជីវកម្ម រាជធានីភ្នំពេញគឺ ជាស្នូលបេះដូង នៃព្រះរាជាណាចក្រកម្ពុជាហើយ ក៏ជាទីប្រ ជុំជនមួយដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ យើងសង្កេតឃើញថា អាជីវកម្ម បង្កើតថ្មីៗ ជាច្រើនមានការរីកចម្រើន និងវាយលុកទីផ្សារ យ៉ាងច្រើនសន្ធិកសន្ធាប់ ហើយក្នុងនោះផងដែរយើងឃើញថាអាជីវកម្មខ្លះទទួលបានជោគជ័យយ៉ាងខ្លាំងហើយអាជីវកម្មខ្លះទៀតពុំទទួលបានជោគជ័យ៕ ម្យ៉ាងវិញទៀតនៅទីក្រុងភ្នំពេញភាគច្រើន ហាងមួយចំនួន ដែលបំរើផ្នែកភេសជ្ជៈ អាហារ នំ ប្រភេទជាលក្ខណៈបរទេស មានការប្រគួតប្រជែងគ្នាយ៉ាងខ្លាំង។ តាមការសិក្សាស្រាវជ្រាវ ពីទីផ្សារ នាពេលបច្ចុប្បន្ននេះទើបយើងខ្ញុំសំរេចចិត្ត បង្កើតនូវអាជីវកម្មថ្មីមួយទៀត ដែលមានឈ្មោះថា Coffee house ដែរជាប្រភេទហាង អន្តរជាតិដែលផ្តល់ជូននូវ ឪជារស់ និងផ្តល់ជូនដល់អតិថិជន។ ហើយពួកយើង បានចំនាញពេលយ៉ាងច្រើន ក្នុងការសម្រេចចិត្តដាក់ឈ្មោះហាងមួយនេះ។ 2. និមិត្តសញ្ញាអាជីវកម្ម (Logo) និមិត្តសញ្ញារបស់ហាងយើងខ្ញុំគឺមាននិមិត្តសញ្ញារូបពែងកែវ ដែលមានគ្រាប់កាហ្វេនៅជុំវិញកែវ បូករួមនិង ផ្សែងដំណាងឲ្យភាពក្តៅនិង ឈ្ងុញ បន្ថែមនិង ឈ្មោះCoffee House នៅពីលើដែលងាយស្រួលដំណាំ។ 3. ទីតាំងអាជីវកម្ម ចំពោះទីតាំងយើងខ្ញុំបានជ្រើសរើសយក ផ្លូវ ប៉ាស្ទរ័ (Pasteur)លេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បន្ថែមលើសពីនេះទៀត ទីតាំងហាងរបស់យើងខ្ញុំ ជាទីតាំងមួយដែលស្ថិត នៅចំកណ្តាលទីប្រជុំជនដូចជា សាលារៀន អង្គរភាពផ្សេងៗ និង ព័ន្ធជុំវិញទៅដោយ លំនៅស្ថាន របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។ 4. ទំហំអាជីវកម្ម ដោយសារតែទីផ្សារសព្វថ្ងៃមានការប្រគួតប្រជែង ដូច្នេះការឈានជើងចូល ទីផ្សារជំហានដំបូងគឺជាអាជីវកម្មធនមធ្យមសិន ព្រោះយើងក៏ពុំមានសម្ថតភាពក្នុងការបើក ហាងអាជីវកម្មខ្នាត់ធំក្នុងអាជីវកម្មរបស់យើងខ្ញុំមានម្ចាស់ភាគចំនួន៥ ដែលមានភាគហ៊ុនស្មើៗ ហើយការបើដំណើរការ ផ្គត់ផ្គងកាហ្វេ និងសេវាកម្មទូទៅនៅក្នុងវិធីផ្សេងៗទៀត ដែលនៅក្នុងនោះម្ចាស់ភាគហ៊ុននីមួយៗមានតួនាទី និង មុខដំណែងផ្សេងៗគ្នា។ ចំពោះការសម្រេចចិត្តនានា ដែលពាក់ព័ន្ធនិង ហាង គឺត្រូវបាន លើកយកមក ពិភាគក្សាគ្នាជារួម។ II. ការវិភាគទីផ្សារ ការវិភាគទីផ្សាររបស់យើងខ្ញុំផ្តោតសំខាន់ទៅលើអ្នកដែលមិនទាន់បានដឹងពីផែនការនៃអាជីវកម្មរបស់យើងខ្ញុំ ព្រមទាំងអ្នកមិនទាន់បានដឹងសោះអំពីអាជីវកម្មរបស់យើងខ្ញុំ។ ហេតុនេះយើងខ្ញុំចាំបាច់ក្នុងការផ្តល់ នូវការពន្យល់ អោយបានយល់ច្បាស់អំពីអាជីវកម្មនេះ។ ចំពោះទំហំអាជីវកម្មរបស់យើងខ្ញុំវិញ គឺជាប្រភេទអាជីវកម្មធុនតូចដែលមានលក្ខណៈជាអាជីវកម្មបើកដំណើរការទៅលើសេវាកម្ម និងផលិតផលកាហេ្វ និងភេសជ្ជៈច្រើនប្រភេទ ព្រមទំាងអាហារលក្ខណៈអឺរ៉ុប ផងដែរ។ ចំណែកឯអត្រាកំណើនអាជីវកម្មរបស់យើងខ្ញុំគឺប្រាក់ចំណេញអតិថិជន លទ្ធភាពក្នុងការពង្រីកអាជីវកម្ម នៅពេលដែលអាជីវកម្មរបស់យើងខ្ញុំត្រូវបានគេទទួលស្គាល់ និងមានភាពល្បីល្បាញ។ ចំពោះកំរិតស្តង់ដារនៃប្រាក់ចំនេញ ក្នុងនោះយើងខ្ញុំបានកំណត់តម្លៃប្រាក់ចំណេញ១០%លើគ្រប់ផលិតផលដែលបានលក់។ ងាកមកស្តង់ដារនៃការបណ្តាញចែកចាយផលិតផល គឺយើងខ្ញុំពុំមានសេវាកម្មដឹកជញ្ជូនទូទាំងប្រទេសនោះទេ ប៉ុន្តែយើងខ្ញុំមានសេវាកម្មដឹកជញ្ជូនឥតគិតថ្លៃជុំវិញរាជធានីភ្នំពេញ។ ដោយឡែកប្រសិនបើអតិថិជនធ្វើការជាវចាប់ពី $១៥ ឡើងទៅទើបយើងខ្ញុំធ្វើការដឹកជញ្ជូនដល់គេហដ្ឋាន។ ក្នុងករណីដែលអតិថិជនមានការជឿទុកចិត្ត ហើយកន្លែងរបស់យើងខ្ញុំមានភាពពេញនិយមព្រមជាមួយការកើន ឡើងនៃប្រាក់ចំណេញ នោះយើងខ្ញុំនឹងពង្រីកសាខាជាបន្តបន្ទាប់ ទៅតាមទីតាំងសំខាន់ៗដែលជាភាពមួយទាក់ទាញ អតិថិជន និង ធ្វើអោយអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការអញ្ជើញមកភ្លក់រសជាតិកាហេ្វជាមួយនិងអាហារសម្រន់របស់ហាងយើងខ្ញុំ ។ IV. ផែនការទីផ្សារ 1. សមាសធាតុ ទាំងបួនសំខាន់ក្នុងទីផ្សារចំរុះ The 4 Ps a. ផលិតផល ឬ ទំនិញ យើងខ្ញុំធ្វើការផ្គត់ផ្គង់ភេសជ្ជជាច្រើន និងអាហារសម្រន់ច្រើនប្រភេទដែលមានគុណភាពខ្ពស់ និងអាហារដែលមានរសជាតិឆ្ញាញ់។ យើងខ្ញុំសូមលើកយកឈ្មោះភេសជ្ជ និងអាហារសម្រន់ខ្លះៗដូចខាងក្រោម៖  Hot Coffee • Expresso • Americano • Cappuccino  Frappe • Coffee Frappe • Chocolate Frappe • Mocha Frappe  Iced Coffee • Iced Café Latte • Iced Vanilla Latte • Iced Green Tea Latte  Italian Soda • Blue Curacao • Lemon Soda • Blueberries Soda  Iced Tea • Iced Lemon tea • Iced Passion Tea • Iced Red Berries Tea  Smoothie • Mango Smoothie • Strawberry Smoothie • Avocado Smoothie  Juice • Orange Juice • Carrot Juice • Apple Juice  Sparkling Tea • Peach Sparkling Tea • Raspberry Sparkling Tea • Kiwi Sparkling Tea  Bakery • Bagels • Pastries • Muffins  Dessert • Cake • Cupcake • Ice cream b. ទីតាំង មូលហេតុដោយយើងខ្ញុំបានសង្កេតឃើញថា ទីតាំងនេះគឺជាទីតាំងមួយដែលល្អ ព្រោះនៅជុំវិញនោះពោរពេញទៅដោយហាងបរទេសផ្សេងៗជាច្រើន ព្រមទាំងផ្លូវប៉ាស្ទរ័ជាផ្លូវមួយដែលងាយស្រួលក្នុងការស្វែងរកនៅ ក្នុងទីក្រុងភ្នំពេញ ផងដែរ។ c. ការផ្សាព្វផ្សាយ មានការបញ្ចុះតម្លៃ រៀងរាល់មានកម្មវិធី បុណ្យជាតិផ្សេងៗ រួមទាំងមានកាតបញ្ចុះតម្លៃផ្សេងៗ ដូចជាកាតបញ្ចុះតម្លៃ ១០% នឹងកាតបោះត្រា១០កែវថែមជូន១កែវ។ ការផ្សាព្វផ្សាយតាមរយៈប្រព័ន្វផ្សាព្វផ្សាយលើគេហទំព័រផ្សេងៗ។ d. តម្លៃ ចំពោះតម្លៃ គឺយើងខ្ញុំជ្រើសយកតម្លៃទីផ្សារទូទៅ (With Price) ដែលជាតម្លៃសមស្របទៅនឹងទីផ្សារសព្វថ្ងៃដែលហាងជាច្រើនជ្រើសរើស។ 2. ប្រភេទអតិថិជន ( គោលដៅទីផ្សារ ) យើងខ្ញុំបានជ្រើសរើសយកយុទ្ធសាស្រ្ត មានន័យថា រាល់ភេសជ្ជ និងអាហារដែលមានក្នុងហាងយើងខ្ញុំគឺអាចចាប់យកអតិថិជនគ្រប់វ័យទាំងអស់ និងអតិថិជនគ្រប់លំដាប់។ 3. វិធីសាស្រ្តកំណត់តម្លៃ ដូចបានរៀបរាប់ខាងលើ ហាងយើងខ្ញុំបានជ្រើសយកយុទ្ធសាស្រ្តតម្លៃទីផ្សារទូទៅ ដែលចាប់ពី$2.75 ដល់$3.90។ តម្លៃដែលបានដាក់តាមមុខផលិតផលគឺជាតម្លៃដែលសមសរម្យ ស្របទៅតាមទីផ្សារខាងក្រៅ។ 4. យុទ្ធសាស្រ្តប្រកួតប្រជែង ការធ្វើជំនួញតែងជួបប្រទះនូវការប្រកួតប្រជែងីបណ្តាដៃគូផ្សេងៗ ដូចនេះហាងយើងខ្ញុំផ្តោតសំខាន់ទៅលើផលិតផល ការផ្គប់ចិត្តអតិថិជន សេវាកម្ម រួមទាំងតម្លៃ។ ថែមលើសពីនេះទៀត យើងខ្ញុំបានបន្ថែមចំណុចមួយចំនួនទៀតដូចជា ពេលវេលា ការផ្សាព្វផ្សាយ កម្មវិធីបញ្ចុះតម្លៃ កម្មវិធីបន្ថែម និងកម្មវិធីផ្សេងៗទៀតជាច្រើន ដើម្បីជាការទាក់ទាញអតិថិជនទាំង អតិថិជនចាស់ និងអតិថិជនថ្មី។ 5. យុទ្ធសាស្ត្រស្វែងរកទីផ្សារ យើងខ្ញុំមានការផ្សាព្វផ្សាយតាម ស្លាកឃោសនា តាមគេហទំព័រ និងក្រដាសផ្សាព្វផ្សាយផ្សេងៗ។ ដោយការសិក្សារស្រាវជ្រាវ គឺនាពេលបច្ចុប្បន្ន កំណើននៃអតិថិជនភាគច្រើនគឺ សិស្ស និស្សិត ដូចនេះ ហាងយើងខ្ញុំមានការចែកចាយពត៍មានតាមបណ្តាញសង្គមមួយចំនួនដូចជា Facebook, Instagram… V. ផែនការដំណើរការអាជីវកម្ម (Operation Plan) A. ដំណើរការអាជីវកម្ម ដំណើរការអាជីវកម្មយើងខ្ញុំ គឺប្រព្រឹត្តទៅ ៧ថ្ងៃក្នុងមួយសប្តាហ៍ លើកលែងថ្ងៃបុណ្យជាតិសំខាន់ៗ។ ដោយក្នុង១ថ្ងៃ ដំណើរការរយៈពេល ១៤ម៉ោង គឺចាប់ពីម៉ោង ៧ព្រឹក ដល់៩យប់។ B. ចំណាយក្នុង ១ខែ ការចំណាយប្រចាំខែ គឺអាស្រ័យលើវត្ថុធាតុដើមដែលនាំចូល បូករួមបញ្ចូលថ្លៃ ជួលហាង ទឹក ភ្លើង ប្រាក់ខែបុគ្គលិក ប្រព័ន្ធ Internet (wifi)។ VI. ការគ្រប់គ្រងធនធានមនុស្ស នៅក្នុងផ្នែកនេះ យើងខ្ញុំធ្វើការពិព៍ណនាទៅលើការគ្រប់គ្រង និងបង្ហាញពីរចនាសម្ព័ន្ធបុគ្គលិក ការងារ និងការជ្រើសរើសបុគ្គលិក។  ការគ្រប់គ្រងការងារ សម្រាប់អ្នកដែលគ្រប់គ្រងមានពីរផ្នែកសំខាន់ៗគឺ៖ • ផ្នែក ភេសជ្ជៈ និងអាហារ • ផ្នែក បុគ្គលិក  រចនាសម្ពន័្ធការងារ និងរចនាសម្ពន្ធ័ការងារ • ការទទួលខុសត្រូវ o អ្នកគ្រប់គ្រង៖ ជាអ្នកដែលមើលការខុសត្រូវរួមទាំងអស់នៅក្នុងហាងទាំងមូល រួមទាំងបុគ្គលិកនឹងអាហារ។ o គណនេយ្យ៖ ទទួលខុសត្រូវលើប្រាក់ចំណូលចំណាយពីការលក់ និងធ្វើរបាយការណ៍ហិរញ្ញវត្ថុ។ o ចុងភៅ៖ ទទួលខុសត្រូវវត្ថុធាតុដើមនៃអាហារនឹងភេសជ្ជ រួមទាំងរសជាតិ និងសោភ្ឌណភាព។ o អ្នករត់តុ៖ ទទួលខុសត្រូវលើការបំរើសេវាកម្មដល់អតិថិជន។ o សន្តិសុខ៖ ទទួលខុសត្រូវលើការការពារសុវត្ថិភាព។ • ការជ្រើសរើសបុគ្គលិក  ការជ្រើសរើសបុគ្គលិកគឺត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម៖ o តម្រូវឲ្យមានភាពស្មោះត្រង់ និងព្យាយាមអត់ធ្មត់ក្នុងការងារ o ការបញ្ជាក់ពីជីវប្រវត្តិគ្រួសារ និងជីវប្រវត្តិផ្ទាល់ខ្លួន o ភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ o គោរពពេលវេលា និងមានសំដីស្រទន់ពិរោះ VII. ផែនការហិរញ្ញវត្ថុ Capital Capital’s Expenditure Amount 1. Initial Capital $ 100,000 2. Operating Capital $ 50,000 Total $ 150,000 1. ការវិភាគចំណាយ មុខពេលដំណើរការអាជីវកម្មដំបូង យើងត្រូវការដើមទុនមួយចំនួនក្នុងការចំណាយទៅលើដូចជា៖ • ជួលផ្ទះ • ការរៀបចំតុបតែងលម្អរហាង • គ្រឿងបរិក្ខាផ្ទះបាយ • ឧបករណ៏សំរាប់ឆុងនិងលីងគ្រាប់កាហ្វេ • គ្រឿងសង្ហារឹម (តុរ កៅអី...) • ប្រាក់ខែបុគ្គលិក • ការដឹកជញ្ជូន • គ្រឿងបរិក្ខារផ្សេងៗដែលចាំបាច់ • និងចំណាយផ្សេងៗទៀត No. Sources Amount Total 1. Rent Expense 1 $1,800 2. Utility Expense - $500 3. Equipment Expense - $60,000 4. Material Product Expense - $6,500 5. Other Expense - $5,000 2. ប្រាក់ខែ និងចំនួនបុគ្គលិក Employee Number of Staff Wage Rate/Month Total Cost/Month Manager 1 $400 $400 Cookers 2 $250 $500 Customer Services 4 $120 $480 Security Guard 1 $70 $70 Total 9 $1,450 សេចក្ដីសនិដ្ឋាន ឆ្លងកាត់តាមរយៈការការសិក្សាស្រោវជ្រៅនឹងការធ្វើបទបង្ហាញរួចមកក្រុមយើងខ្ញុំអាចសនិដ្ឋានបានថាការបើកនូវអាជីវកម្មអ្វីមួយយើងត្រូវសិក្សានឹងបានផែនការអាជីវកម្មច្បាស់លាស់និងស្វែងយល់នូវការប្រគួតប្រជៃងពីសំណាក់អាជីវកម្មដែលបានបើកនៅក្នុងរយៈពេលយួ។ហើយកត្តាដែលអាជីវកម្មគូរសិក្សាស្វែងយល់នោះគឺមានដូចជា៖  កត្តាភូមិសាស្ត្រ  កត្តាសេដ្ឋកិច្ច  កត្តានយោបាយ  ត្រូវសិក្សាស្វែងយល់ពីចំណងចំណូលចិត្តរបស់ប្រជាជននាពេលបច្ចុប្បន្ន  នឹងកត្តាផ្សេងៗទៀត ក្រោយពេលដែលយើងបានសិក្សាស្វែងយល់ច្បាស់នូវស្ថានភាពខាងលើបានច្បាស់លាស់ហើយយើងគួរគិតទៅលើតកត្តាហិរញ្ញវត្ថុនឹងការវិភាគSOWT ព្រោះSOWTជាចំណុចមួយដែលនាំយើងឆ្ពោះទៅកាន់ភាពជោគជ័យនៃអាជីវកម្ម។ ជាចុងក្រោយពួកយើងសង្ឍឹមថានឹងទទួលបានភាពជោគជ័យនៅក្នុងអាជីវកម្មហាងកាហ្វេមួយនេះព្រោះវាជាក្ដីស្រមៃដែលពួកយើងទាំងអស់គ្នាបានសិក្សាដោយផ្ទាល់និងតាមរយៈការវាយតំលៃពីសំណាក់លោកសាស្ត្រចារ្យផងដែរ។ ឯកសារយោង  សៀវភៅ សហគ្រិនភាព (សាស្រ្តាចារ្យ ទេពវុទ្ធី)  សៀវភៅ ការធ្វើផែនការអាជីវកម្ម (សាស្រ្តាចារ្យ ប្រឡឹង លក្ម្សីវ័ត)  ឯកសារដកស្រង់ចេញពីបណ្ណាល័យ (កិច្ចការស្រាវជ្រាវគំរូចាស់ៗ)  គេហទំព័រផ្សេងៗដែលពាក់ព័ន្ធ

Subscribe to this Blog via Email :